យកលុយ

យកសាច់ប្រាក់ច្រើនរូបិយប័ណ្ណ ដោយគណនាលុយអាប់រួច ឬកាត QR និងវិធីផ្សេងទៀត។

អ្នកណា
ម្ចាស់ហាង អ្នកគ្រប់គ្រង និងបុគ្គលិក
នៅឯណា
POS → បង់ឥឡូវ លើការកុម្ម៉ង់ថ្មី ឬបង់ លើការកុម្ម៉ង់បើក

ចុច បង់ឥឡូវ លើការកុម្ម៉ង់ថ្មី ឬ បង់ លើការកុម្ម៉ង់បើក។ ប៊ូតុងនៅខាងលើ គឺជាវិធីបង់ប្រាក់របស់ហាងអ្នក ដូចជា សាច់ប្រាក់ QR កូដ និង កាតឥណទាន/ឥណពន្ធ។

ផ្ទាំងបង់ប្រាក់៖ សាច់ប្រាក់ QR កូដ និងកាតឥណទាន/ឥណពន្ធ ប៊ូតុងក្រដាសប្រាក់ ក្ដារលេខ មិនទាន់ និងបង់
ផ្ទាំងបង់ប្រាក់ កំពុងយកសាច់ប្រាក់។ទំហំពេញ

សាច់ប្រាក់

  1. ជ្រើស សាច់ប្រាក់។ មានជួរមួយសម្រាប់រូបិយប័ណ្ណនីមួយៗដែលសាខាទទួល។
  2. ចុចក្រដាសប្រាក់ដែលភ្ញៀវហុចឱ្យអ្នក ដូចជា +$10 ឬ +10,000៛ ឬចុច គ្រប់។ សម្អាត ចាប់ផ្ដើមឡើងវិញ។
  3. ជ្រើសរបៀប អាប់ជា៖ ដុល្លារ រៀល ឬដុល្លារ និងរៀល។ ផ្ទាំងបង្ហាញ នៅខ្វះ ឬ លុយអាប់។
  4. បញ្ជាក់។ អេក្រង់ បានបង់ ប្រាប់ថាត្រូវ អាប់ឱ្យ ប៉ុណ្ណា ហើយបង្កាន់ដៃបោះពុម្ពដោយខ្លួនឯង។

រៀលត្រូវបានបង្គត់ទៅ 100 ដែលជិតបំផុត ជានិច្ចជាប្រយោជន៍ដល់ភ្ញៀវ។ ភ្ញៀវអាចបង់មួយផ្នែកជាដុល្លារ និងមួយផ្នែកជារៀល តាមអត្រារបស់សាខា។

កាត QR និងវិធីផ្សេងទៀត

  1. ជ្រើសវិធីបង់។ ឆូតកាតលើម៉ាស៊ីនកាត ឬឱ្យភ្ញៀវបង់តាម QR។
  2. ពេលលុយចូលហើយ បន្ថែម លេខយោងលើក្រដាស បើអ្នកចង់ ហើយចុច បង់។

មិនទាន់បង់

មិនទាន់ បិទផ្ទាំង ហើយគ្មានលុយត្រូវបានយកទេ។ ក្រោយពេលចុច បង់ឥឡូវ លើការកុម្ម៉ង់ថ្មី ការកុម្ម៉ង់ក៏មិនត្រូវបានដាក់ដែរ។

គួរដឹង។ ការបង់មិនតែងតែបញ្ចប់ការកុម្ម៉ង់ទេ៖ ការដឹកជញ្ជូននៅបើក រហូតដល់វាត្រូវបានដឹកដល់ ហើយបើផ្ទះបាយរបស់អ្នកសម្គាល់ការកុម្ម៉ង់ វានៅបើករហូតដល់ប្រគល់ឱ្យភ្ញៀវ។

គន្លឹះ។ ត្រូវការបង្កាន់ដៃម្ដងទៀតទេ? ចុច បោះពុម្ពវិក្កយបត្រម្ដងទៀត លើអេក្រង់បានបង់ ឬ បោះពុម្ពម្ដងទៀត លើបង្កាន់ដៃនៅពេលក្រោយ។

នៅតែជាប់គាំងមែនទេ?

ប្រាប់ក្រុម Bill&Go នៅភ្នំពេញ ពីអ្វីដែលអ្នកកំពុងព្យាយាមធ្វើ ហើយយើងនឹងណែនាំអ្នកម្តងមួយជំហាន។

ទាក់ទងយើង